|
|
អ្នកមានបុណ្យ FC Barcelona កំពុងដាក់គោលដៅតាមយកខ្សែការពារសញ្ជាតិអាហ្សង់ទីននារដូវក្តៅខាងមុខ ។ សម្រាប់កីឡាករដែល Barca ដាក់គោលដៅនោះគឺ Nicolas Tagliafico ។
គួរបញ្ជាក់ថាកីឡាកររូបនេះត្រូវបាន Barcelona តាមចចារកាលពីទីផ្សារដោះដូរកីឡាករកាលពីខែមករាកន្លងទៅតែការចចារបរាជ័យ ទើបធ្វើអោយគេស្នាក់ក្លឹបចាស់បន្ត។
យ៉ាងណាខ្សែការពារខាងលើ នៅតែមានក្តីស្រមៃចង់មកចូលរួមជាមួយក្លឹបចាត់ការដោយលោក Xavi Hernandez ហើយចង់ដើរតាមក្តីស្រមៃនៅបញ្ចប់រដូវកាលខាងមុខ បើទោះបីជាកុងត្រាបច្ចុប្បន្នរបស់គេមានសុពលភាពដល់រដូវក្តៅ ២០២៣ ក៏ដោយ ៕
ប្រភព: Fabrizio Romano
Wolverhampton បានចុះហត្ថលេខាលើខ្សែការពារ Jackson Tchatchoua ដោយនាំឱ្យ Premier League កាន់តែខិតទៅជិតការបំបែកកំណត់ត្រាចំណាយគ្រប់ពេលសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើយោងតាមរបាយការណ៍ ESPN ។...
Leandro Trossard បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយក្រុម Arsenal ដោយធានាបាននូវការដំឡើងប្រាក់ឈ្នួលដ៏សំខាន់ខណៈពេលដែលការរក្សាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ 2027 នេះបើយោងតាម The Athletic ។...
ដំបូងមានការសម្ភាសន៍គ្រូ ព្រះខ័នរាជស្វាយរៀង ដោយមានចេតនាចង់ស្នើសុំលើកការប្រកួតទល់នឹង បឹងកេត ចុងសប្ដាហ៍នេះ ដោយហេតុថា ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតពានអន្តរជាតិ Shopee Cup (ជាពានដែលពុំមានពិន្ទុរាប់ AFC នោះទេ)...
អនាគតរបស់ Nicolas Jackson ត្រូវបានគេរំពឹងថានឹងត្រូវសម្រេចចិត្តនៅសប្តាហ៍នេះ ដោយកីឡាកររូបនេះត្រូវបានគេរាយការណ៍ថាចង់ចាកចេញពី Chelsea នេះបើយោងតាមអ្នកកាសែត Diario AS លោក Eduardo Burgos ។...
Kylian Mbappé ទើបតែបានជាប់ឈ្មោះ Man of the Match ក្នុងការប្រកួត Real Madrid ជាមួយ Osasuna ។...