|
|
|
ក្លឹបបិសាចក្រហម Manchester United បានប្រកួតឈ្នះក្លឹប Crystal Palace ក្នុងលទ្ធផល ៣-១ ក្នុងប្រកួតមិត្តភាព Pre Season នៅទីលាន Melbourne Cricket Ground នៅឯប្រទេសអូស្ត្រាលីកាលពីម្សិលមិញ។

Man Utd បានស៊ុតចូលមុន ៣គ្រាប់ ដោយខ្សែប្រយុទ្ធ Anthony Martial នៅនាទីទី១៧ ខ្សែប្រយុទ្ធ Marcus Rashford នៅនាទីទី៤៨ និងខ្សែប្រយុទ្ធ Jadon Sancho នៅនាទីទី៥៩ ក្រោយខាង Crystal Palace ក៏វាយបកវិញបាន ១គ្រាប់ដោយ ខ្សែការពារ Joel Ward នៅនាទីទី៧៤។

គួរបញ្ជាក់ថានេះជាប្រកួតមិត្តភាព Pre Season លើកទី៣ របស់ Man Utd ដោយក្លឹបនេះបានយកឈ្នះទាំង៣លើកជាប់គ្នាតែម្ដង ដោយកាលពីប្រកួតលើកទី១ Man Utd បានយកឈ្នះ Liverpool ៤-០ និងប្រកួតលើកទី២ Man Utd បានយកឈ្នះ Melbourne Victory ៤-១៕
ប្រភព ៖ BBC Sport
Rodrygo មិនបានទទួលការលេងសូម្បីមួយនាទីក្នុងការប្រកួតបើកឆាករដូវកាលរបស់ Real Madrid ។ ឥឡូវនេះវាជាការប្រកួតចំនួន 6 ក្រោមការដឹកនាំរបស់ Xabi Alonso ដែល Rodrygo មិនបានលេង។...
Fulham អាចត្រូវបានជំរុញក្នុងការស្វែងរកកីឡាករថ្មី ខណៈដែលខ្សែប្រយុទ្ធ Al-Hilal កីឡាករ Aleksandar Mitrovic បានបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រលប់ទៅ Craven Cottage វិញ នេះបើយោងតាម Ben Jacobs...
តារាឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah ត្រូវបានជាប់ជា PFA Men Player of the Year សម្រាប់ជាលើកទី 3 បន្ទាប់ពីរដូវកាលដ៏រំភើបមួយ 2024-25 ។...
La Liga Real Madrid VS Osasuna Result ...
La Liga Real Madrid VS Osasuna Match ...