|
|
ក្លឹបយក្សបារាំង PSG ហាក់ដូចជាធ្វើមិនបានល្អសោះក្នុងការប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ បន្ទាប់ពីបន្ដលេងចាញ់ក្រុម Monaco ក្នុងលទ្ធផល ៣-១ នៅយប់មិញនេះ។
ខ្សែប្រយុទ្ធ Kylian Mbappe និង Lionel Messi មិនមានវត្តមានប្រកួតឱ្យក្រុម PSG ទេនៅយប់មិញ ដោយសារតែពួកគេមានបញ្ហារបួស។ ជាក់ស្ដែងអវត្ដមានកីឡាករសំខាន់២នាក់នេះក៏ឃើញថាលទ្ធផលដែលទទួលបានមិនសមបំណងផងដែរ។ PSG បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Monaco ក្នុងលទ្ធផល ៣-១ ឯណោះ ដែលជារឿងមិននឹកស្មានដល់នោះទេ។ ស្របពេលការធ្វើមិនបានល្អនេះដែរ ក៏ទំនងជាមានឥទ្ធិពលដល់ស្មារតីក្រុមត្រៀមប្រកួតទល់ Bayern Munich នៅសប្ដាហ៍ក្រោយនេះផងដែរ។
ងាកទៅមើលតាមនៅ Ligue1 វិញ ក្រុម PSG នៅតែរក្សាខ្លួននៅកំពូលតារាងដដែល ដោយមាន៥៤ពិន្ទុឆ្លងកាត់២៣ប្រកួតមកនេះ។ ស្របពេលក្រុមលេខ២ Marseille មាន៤៩ពិន្ទុ និងក្រុមលេខ៣ Monaco មាន៤៧ពិន្ទុ៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3HX50Si
AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Rodrygo មិនបានទទួលការលេងសូម្បីមួយនាទីក្នុងការប្រកួតបើកឆាករដូវកាលរបស់ Real Madrid ។ ឥឡូវនេះវាជាការប្រកួតចំនួន 6 ក្រោមការដឹកនាំរបស់ Xabi Alonso ដែល Rodrygo មិនបានលេង។...
Fulham អាចត្រូវបានជំរុញក្នុងការស្វែងរកកីឡាករថ្មី ខណៈដែលខ្សែប្រយុទ្ធ Al-Hilal កីឡាករ Aleksandar Mitrovic បានបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រលប់ទៅ Craven Cottage វិញ នេះបើយោងតាម Ben Jacobs...
តារាឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah ត្រូវបានជាប់ជា PFA Men Player of the Year សម្រាប់ជាលើកទី 3 បន្ទាប់ពីរដូវកាលដ៏រំភើបមួយ 2024-25 ។...
La Liga Real Madrid VS Osasuna Result ...
La Liga Real Madrid VS Osasuna Match ...