|
|
ក្លឹប Atletico Madrid ថ្មីៗនេះកំពុងត្រៀមខ្លួនរួចស្រេចហើយ ដើម្បីដាក់ Joao Felixx លក់នៅក្នុងទីផ្សារដោះដូរ ខែមករាខាងមុខ បន្ទាប់ពីបានដាក់ចេញតម្លៃខ្លួនដ៏ច្រើនមួយផងដែរ ចំពេលក្លឹបបិសាចក្រហម Manchester United កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ។
ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានក្លិបអេស្ប៉ាញទិញមកក្នុងតម្លៃខ្លួន ១២៦ លានអឺរ៉ូ ពីក្រុម Benfica ក្នុងឆ្នាំ ២០១៩ ប៉ុន្តែយ៉ាងណាក៏ដោយ Felix ហាក់ដូចជាមិនបានបង្ហាញភាពលេចធ្លោណាមួយ ឱ្យស័ក្តិសមទៅនឹងតម្លៃខ្លួនដ៏ថ្លៃរបស់គេនោះឡើយ ។ បើយោងតាមកាសែតអេស្ប៉ាញ AS បញ្ជាក់ថា At Madrid ពេលនេះ គឺចង់ចែកផ្លូវគ្នាជាមួយ Felix នៅពេលទីផ្សារដោះដូរកីឡាករបើកដំណើរការឡើងវិញ ក្នុងខែមករា ឆ្នាំក្រោយ ជាពិសេសនៅពេលដែលទំនាក់ទំនងរវាង ខ្សែប្រយុទ្ធព័រទុយហ្គាល់ និងអ្នកចាត់ការក្រុមលោក Simeone ហាក់មានភាពរកាំរកូសខ្លាំង ។សម្រាប់តម្លៃខ្លួន Felix មកនៅត្រឹមតែ ១០០ លានអឺរ៉ូប៉ុណ្ណោះ ប្រសិនបើមានក្លិបណាមួយចង់ចុះហត្ថលេខានាំយកគេទៅនោះ ៕
Sponsored by ៖ #AA2888
Telegram ៖ https://bit.ly/3u2Jkwm
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: BBC Sport
Bayer Leverkusen បានដាក់សំណើដំបូងទៅ AS Monaco សម្រាប់ខ្សែបម្រើស្លាបវ័យ 20 ឆ្នាំ Eliesse Ben Seghir នេះបើយោងតាម L'Equipe ។ ទោះជាយ៉ាងណាក៏ដោយ Monaco ត្រូវបានគេរំពឹងថានឹងច្រានចោលការដេញថ្លៃនេះ ដោយទុកតម្លៃ 35 លានដុល្លារសម្រាប់កីឡាករអន្តរជាតិម៉ារ៉ុកដែលបង្ហាញខ្លួនបាន 11 ដង និងស៊ុតបញ្ចូលទីបាន 3 គ្រាប់។...
L'Equipe រាយការណ៍ថា Stade Rennais កំពុងសម្លឹងមើលខ្សែប្រយុទ្ធរបស់ Sporting CP Conrad Harder ជាអ្នកជំនួសសក្តានុពលសម្រាប់ Arnaud Kalimuendo ដែលត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Nottingham Forest ។...
វាគឺជាការប្រកួតមួយដែលគួរឲ្យចាប់អារម្មណ៍។ លទ្ធផលបានបញ្ចប់ទៅ 0-0 ប៉ុន្តែក្រុមទាំងពីរសុទ្ធតែមានឳកាសជាច្រើន។ ខ្ញុំគិតថាអ្នកគាំទ្រដែលមកទីលានពិតជាបានរីករាយជាមួយនឹងការប្រកួត។...
Espanyol ទទួលបានជ័យជំនះ 2-1 លើក្រុម Atletico Madrid ក្នុងការប្រកួតបើករដូវកាល La Liga របស់ពួកគេនៅកីឡដ្ឋាន RCDE កាលពីថ្ងៃទី 17 ខែសីហា។ Atletico បាននាំមុខមុននៅនាទីទី 37 ដោយការស៊ុតបាល់ពិន័យ Free-kick ពី Julian Alvarez ។...
ខ្សែការពារស្តាំរូបនេះបានចូលរួមជាមួយក្លឹបក្រិកក្នុងកិច្ចសន្យាបន្តរហូតដល់ឆ្នាំ 2028 ដោយបានផ្លាស់ប្តូរជាភ្នាក់ងារឥតគិតថ្លៃ។...