|
|
អ្នកចាំទី Manuel Neuer បន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។គួរបញ្ជាក់ផងដែរថានាយកប្រតិបត្តិ និងថ្នាក់ដឹកនាំ Bayern សុទ្ធតែបានបញ្ចេញមតិថា Neuer នៅតែជាកីឡាករស្នូល និងសំខាន់របស់ក្លឹប រីឯអ្នកចាំទីរូបនេះផ្ទាល់ក៏សប្បាយចិត្តខ្លាំងផងដែរដែលក្លឹបផ្ដល់ឱកាសឲ្យបន្តកុងត្រាបែបនេះ។
Neuer បានរួមរស់លេងឲ្យ Byern Munich រយៈពេល ១១ឆ្នាំហើយចាប់តាំងពីចាកចេញពីក្លឹប Schalke នៅឆ្នាំ២០១១។ អ្នកចាំទីរូបនេះចូលលេងឲ្យក្លឹបនេះសរុប ៤៧២ប្រកួត ឈ្នះពាន Bundesliga ១០ដង DFB Cup ៥ដង DFL Supercup ៦ដង UEFA Champions League ២ដង FIFA Club World Cup ១ដង និង UEFA Super Cup ១ដង៕
ប្រភព ៖ FC BayernMunich
FIFA CLUB WORLD CUP PALMEIRAS VS CHELSEA Match ...
កាសែត Diario Sport រាយការណ៍ថា Nico Williams បានច្រានចោលក្លឹប Bayern Munich បន្ទាប់ពីការផ្តល់ជូនចុងក្រោយរបស់ពួកគេដើម្បីចុះហត្ថលេខាលើគាត់។...
Newcastle United បានដាក់សំណើរ 55 លានផោនសម្រាប់ខ្សែបម្រើស្លាប Anthony Elanga របស់ក្លឹប Nottingham Forest នៅថ្ងៃនេះនៅថ្ងៃទី 3 ខែកក្កដា ជាមួយនឹងការចរចាកំពុងដំណើរការ នេះបើយោងតាម Fabrizio Romano ។...
បន្ទាប់ពីការស្លាប់ដ៏សោកសៅរបស់ Diogo Jota ឪពុករបស់ Luis Diaz បានបង្ហោះសារឡើងវិញនូវអារម្មណ៍រំជួលចិត្តរបស់កូនប្រុសគាត់នៅលើ Instagram ដោយបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅរវាងមិត្តរួមក្រុម Liverpool ទាំងពីរ។...
យោងតាមសារព័ត៌មាន L'Equipe បានឱ្យដឹងថា ខ្សែបម្រើស្លាប Marco Asensio របស់ PSG កំពុងពិចារណាលើការផ្លាស់ប្តូរ។...