|
|
ក្លឹបបិសាចក្រហម Manchester United កាន់តែខិតជិតក្នុងការបន្តកុងត្រាថ្មីជាមួយតារាឆ្នើមសញ្ជាតិព័រទុយកាល់ Bruno Fernandes នារដូវក្តៅខាងមុខ ។ Manutd បានបើកការចចារជាមួយភ្នាក់ងារ Bruno តាំងពីសប្តាហ៍មុនមកម្ល៉េះទាក់ទងនិងការបន្តកុងត្រាថ្មី ។ ពេលនេះការចចារបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយហើយរវាងភាគីទាំងសងខាង ។
គេរំពឹងថាកិច្ចចចារនិងសម្រេចនៅប៉ុន្មានសប្តាហ៏ខាងមុខ ស្របពេលដែល Bruno ក៏សប្បាយចិត្តនិងការស្នាក់នៅបន្តដែរ ។ គួរបញ្ជាក់ផងដែរថាថ្នាក់លើបិសាចក្រហម Manchester United ពេញចិត្តនិងសមត្ថភាពរបស់ខ្សែបម្រើរូបនេះ ហើយក៏ចង់អោយគេក្លាយជាកីឡាករឆ្នើមក្នុងក្រុមផងដែរ ៕
ប្រភព ៖ Fabrizio Romano
Franco Mastantuono បានធ្វើឱ្យមានការចាប់អារម្មណ៍ភ្លាមៗនៅឯក្លឹប Real Madrid ដោយមិត្តរួមក្រុមថ្មីរបស់គាត់ត្រូវបានគេរាយការណ៍ថាមានការភ្ញាក់ផ្អើលចំពោះកម្រិតនៃការលេងរបស់ខ្សែបម្រើវ័យ 18 ឆ្នាំក្នុងការហ្វឹកហាត់។...
Leeds United បានបើកការចរចាជាមួយ AC Milan ជុំវិញការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិស្វីស Noah Okafor ។...
SC Internacional អាចនឹងប្រឈមមុខនឹងការប្រជែងគ្នាក្នុងពេលឆាប់ៗនេះដើម្បីរក្សាខ្សែប្រយុទ្ធវ័យក្មេង Ricardo Mathias ខណៈដែលក្លឹបមកពី La Liga និង Serie A ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំការជំរុញរួមគ្នាដើម្បីចុះហត្ថលេខាលើរូបគេ។ យោងតាមលោក Ekrem Konur ជិតដល់ការចរចា ការដេញថ្លៃ 6 លានដុល្លារត្រូវបានគេរំពឹងថានឹងមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះជាមួយនឹងការចាប់អារម្មណ៍កើនឡើងពីប្រទេសអេស្ប៉ាញនិងអ៊ីតាលី។...
Juventus និង Atletico Madrid ត្រូវបានគេរាយការណ៍ថាកំពុងឈានទៅមុខក្នុងការចរចាលើកិច្ចព្រមព្រៀងដោះដូរដ៏មានសក្តានុពលដែលពាក់ព័ន្ធនឹង Nicolas Gonzalez និង Nahuel Molina។...
Nottingham Forest បានធានាការចុះហត្ថលេខាលើខ្សែប្រយុទ្ធបារាំង Arnaud Kalimuendo ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 30 លានដុល្លារ នេះបើយោងតាម Florian Plettenberg ។...