|
|
ពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី4 ឆ្នាំ2024 នេះនឹងចាប់ផ្ដើមការប្រកួតជាផ្លូវការនៅចុងខែសីហានេះហើយ ខណៈក្រុមទាំង12ត្រៀមខ្លួនជាស្រេចដើម្បីប្រជែងគ្នា។
ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាកំពូលៗរួមមានឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម សាយ សំអាល់ បានអញ្ជើញជាអធិបតីភាពក្នុងថ្ងៃប្រកាសបើកការប្រកួតកាលល្ងាចថ្ងៃទី16 ខែសីហា ឆ្នាំ2024។ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកទឹកចិត្តកីឡាករតំណាងវិទ្យាល័យទាំង12ឲ្យខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតអស់ពីសមត្ថភាពដើម្បីឈានទៅដណ្ដើមជើងឯកសម្រាប់រដូវកាលថ្មីដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្ដមថ្លែងអំណរគុណដល់វិស័យឯកជនពិសេស AIA ដែលបន្តចូលរួមសហការឧបត្ថម្ភជាមួយ ស.ស.យ.ក រៀបចំនូវពានរង្វាន់បាល់ទាត់នេះជាបន្តបន្ទាប់។ សង្ឃឹមថាវិស័យឯកជនផ្សេងៗទៀតងាកមកចូលរួមលើវិស័យកីឡានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
បញ្ជាក់ដែរថា ពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី៤ នេះឡើងកាលពីថ្ងៃទី16 ខែសីហា ឆ្នាំ2024 នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ ការប្រកួតនេះនឹងចាប់ផ្ដើមនៅចុងខែសីហា ឆ្នាំ2024 ដោយមានក្រុមចំនួន12វិទ្យាល័យចូលរួម និងប្រកួតរៀងរាល់ថ្ងៃពុធ-ព្រហស្បតិ៍ វេលាម៉ោង 3កន្លះនៅទីលានចំនួន3 វិទ្យាល័យជ្រោយចង្វា វិទ្យាល័យបឹងត្របែក និងវិទ្យាល័យច្បារអំពៅ។
La Liga Real Madrid VS Osasuna Match ...
Galatasaray បានធ្វើការទាក់ទងទៅកាន់ Manchester City ទាក់ទងនឹងខ្សែការពារកណ្តាល Manuel Akanji នេះបើយោងតាម Fabrizio Romano ។...
អ្នកគ្រប់គ្រងក្លឹប Arsenal កំពុងពិចារណាលើការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Barcelona វ័យ 28 ឆ្នាំ Frenkie de Jong នៅរដូវក្តៅក្រោយ នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយក្លឹបនឹងផុតកំណត់។...
Franco Mastantuono បានធ្វើឱ្យមានការចាប់អារម្មណ៍ភ្លាមៗនៅឯក្លឹប Real Madrid ដោយមិត្តរួមក្រុមថ្មីរបស់គាត់ត្រូវបានគេរាយការណ៍ថាមានការភ្ញាក់ផ្អើលចំពោះកម្រិតនៃការលេងរបស់ខ្សែបម្រើវ័យ 18 ឆ្នាំក្នុងការហ្វឹកហាត់។...
Leeds United បានបើកការចរចាជាមួយ AC Milan ជុំវិញការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិស្វីស Noah Okafor ។...